បូស្តុនបោះឆ្នោតជ្រើសតាំងអភិបាលក្រុងជាស្ដ្រីដំបូង ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី
លោកស្រី Michelle Wu បានបង្កើតប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាអភិបាលក្រុង Boston។ លោកស្រីបានក្លាយជាស្ត្រីដំបូងគេបង្អស់និងមិនមែនជាជនជាតិស្បែកស ដែលត្រូវបានជ្រើសតាំងឱ្យចូលកាន់តំណែងនេះមិនធ្លាប់មានក្នុងរយៈពេលជិត២០០ឆ្នាំ។ លោកស្រីបានថ្លែងសារទៅកាន់អ្នកគាំទ្រថា៖ “ពីគ្រប់ជ្រុងនៃទីក្រុងរបស់យើង ទីក្រុងបូស្តុនបានបន្លឺសម្លេង។ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ពេលនេះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាទីក្រុងបូស្ដុនសម្រាប់អ្នករាល់គ្នា”។ លោកស្រីបានបន្ដថា៖ “ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ចក្ខុវិស័យរបស់ខ្ញុំមិនមែនស្ថិតលើសន្លឹកឆ្នោតទេ ប៉ុន្ដែវាស្ថិតលើអ្នកទាំងអស់គ្នា”។ គួរបញ្ជាក់ផងដែរថា លោកស្រី Michelle ...