បូស្តុនបោះឆ្នោតជ្រើសតាំងអភិបាលក្រុងជាស្ដ្រីដំបូង ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី

បូស្តុនបោះឆ្នោតជ្រើសតាំងអភិបាលក្រុងជាស្ដ្រីដំបូង ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី

លោកស្រី Michelle Wu បានបង្កើតប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាអភិបាលក្រុង Boston។ លោកស្រីបានក្លាយជាស្ត្រីដំបូងគេបង្អស់និងមិនមែនជាជនជាតិស្បែកស ដែលត្រូវបានជ្រើសតាំងឱ្យចូលកាន់តំណែងនេះមិនធ្លាប់មានក្នុងរយៈពេលជិត២០០ឆ្នាំ។ លោកស្រីបានថ្លែងសារទៅកាន់អ្នកគាំទ្រថា៖ “ពីគ្រប់ជ្រុងនៃទីក្រុងរបស់យើង ទីក្រុងបូស្តុនបានបន្លឺសម្លេង។ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ពេលនេះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាទីក្រុងបូស្ដុនសម្រាប់អ្នករាល់គ្នា”។ លោកស្រីបានបន្ដថា៖ “ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ចក្ខុវិស័យរបស់ខ្ញុំមិនមែនស្ថិតលើសន្លឹកឆ្នោតទេ ប៉ុន្ដែវាស្ថិតលើអ្នកទាំងអស់គ្នា”។ គួរបញ្ជាក់ផងដែរថា លោកស្រី Michelle ...

នាយករដ្ឋមន្ត្រីជប៉ុនថ្មីនិយាយថា លោកនឹងមានតួនាទីបន្ថែមជារដ្ឋមន្ត្រីការបរទេសរហូតដល់មានគណៈរដ្ឋមន្ត្រីថ្មី

នាយករដ្ឋមន្ត្រីជប៉ុនថ្មីនិយាយថា លោកនឹងមានតួនាទីបន្ថែមជារដ្ឋមន្ត្រីការបរទេសរហូតដល់មានគណៈរដ្ឋមន្ត្រីថ្មី

នាយករដ្ឋមន្ត្រីជប៉ុនដែលទើបជាប់ឆ្នោតលោក Fumio Kishida បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកអាចនឹងទទួលតួនាទីបន្ថែមជារដ្ឋមន្ត្រីការបរទេស រហូតដល់ពេលដែលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើងនៅចុងខែនេះ។ លោក Kishida បានជ្រើសរើសរដ្ឋមន្ត្រីការបរទេសលោក Toshimitsu Motegi សម្រាប់តំណែងលំដាប់ទី២ក្នុងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច (LDP)។ គណបក្ស LDP នឹងរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ជាក់ពីការតែងតាំង។   គួរបញ្ជាក់ផងដែរថា លោក ...

លោក បៃឌិន រិះគន់មេដឹកនាំចិននិងរុស្ស៊ី ដែលមិនចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់

លោក បៃឌិន រិះគន់មេដឹកនាំចិននិងរុស្ស៊ី ដែលមិនចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក ចូ បៃឌិន បាន​ធ្វើការរិះគន់លើ​មេដឹកនាំ​ចិននិង​រុស្ស៊ី ដែល​មិនបង្ហាញវត្តមានផ្ទាល់នៅឯកិច្ចប្រជុំកំពូលស្ដីពីការបម្រែបម្រួលអាកាសធាតុ (COP26)។  ក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃអង្គារ លោក បៃឌិន បានមានប្រសាសន៍ថា អាកាសធាតុគឺជា “បញ្ហាដ៏ធំ” ហើយប្រទេសចិន “បានដើរចេញ” ដោយវាជារឿងដូចគ្នាជាមួយប្រទេសរុស្ស៊ីនិងលោក ពូទីន។   លោក បៃឌិន បានថ្លែងថា៖ ...

នាយក CIA អាមេរិកជួបជាមួយប្រធានផ្នែកសន្ដិសុខរុស្ស៊ីនៅទីក្រុងមូស្គូ

នាយក CIA អាមេរិកជួបជាមួយប្រធានផ្នែកសន្ដិសុខរុស្ស៊ីនៅទីក្រុងមូស្គូ

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក Nikolai Patrushev បានជួបជាមួយលោក William Burns នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) នៃសហរដ្ឋអាមេរិក នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ប្រឹក្សាសន្តិសុខជាតិរុស្ស៊ីនិងបានបញ្ជាក់ថា ភាគី​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​រុស្ស៊ី​និង​អាមេរិក។  អ្នកនាំពាក្យស្ថានទូតអាមេរិកបានប្រាប់កាសែត AFP ថា ដំណើរទស្សនកិច្ចរបស់លោក Burns ធ្វើឡើងតាមសំណើរបស់លោកប្រធានាធិបតី ...

ចិននិងរុស្ស៊ីជំរុញ UN ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

ចិននិងរុស្ស៊ីជំរុញ UN ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

ប្រទេសចិននិងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង តាមរយៈការសើរើឡើងវិញនូវសេចក្តីព្រាងដំណោះស្រាយកាលពីឆ្នាំ២០១៩ ដើម្បីដកការហាមឃាត់លើការនាំចេញរូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់ទីក្រុងព្យុងយ៉ាង ដែលរួមបញ្ចូលទាំងការលើកលែងឱ្យមានការនាំចូលប្រេងចម្រាញ់។ តាមរយៈសេចក្តីព្រាងដំណោះស្រាយដែលត្រូវបានរៀបចំឡើងវិញនេះ ចិននិងរុស្ស៊ីចង់ឱ្យក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ដកទណ្ឌកម្មទាំងនោះចេញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស៊ីវិលនៅក្នុងរដ្ឋឯកោកូរ៉េខាងជើង។ កូរ៉េ​ខាង​ជើង​បាន​រង​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ចាប់​តាំង​ពី​ឆ្នាំ២០០៦មក​លើ​កម្មវិធីអាវុធ​នុយក្លេអ៊ែរនិង​មីស៊ីល​ផ្លោង​របស់​ខ្លួន។ សេចក្តីព្រាងដំណោះស្រាយនេះក៏រួមបញ្ចូលវិធានការផ្សេងទៀត ដែលស្នើឡើងដំបូងដោយរុស្ស៊ីនិងចិនកាលពីជិតពីរឆ្នាំមុន រួមទាំងការដកបម្រាមលើជនជាតិកូរ៉េខាងជើងដែលធ្វើការនៅបរទេស និងការលើកលែងគម្រោងកិច្ចសហប្រតិបត្តិការផ្លូវដែកនិងផ្លូវអន្តរកូរ៉េពីការដាក់ទណ្ឌកម្ម។ អ្នកការទូតជាច្រើននាក់របស់អង្គការសហប្រជាជាតិ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា សេចក្តីព្រាងដំណោះស្រាយនេះទំនងជាទទួលបានសម្លេងគាំទ្រតិចតួច។ ក្នុងឆ្នាំ២០១៩ ...

រដ្ឋមន្ត្រីការបរទេសចិនច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យសមាជិកអង្គការសហប្រជាជាតិគាំទ្រកោះតៃវ៉ាន់

រដ្ឋមន្ត្រីការបរទេសចិនច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យសមាជិកអង្គការសហប្រជាជាតិគាំទ្រកោះតៃវ៉ាន់

អន្តរជាតិ៖រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការអំពាវនាវឱ្យសមាជិកនៃអង្គការសហប្រជាជាតិគាំទ្រដល់ការចូលរួមរបស់តៃវ៉ាន់នៅក្នុងសកម្មភាពរបស់ស្ថាប័នពិភពលោកមួយនេះ។ ក្រសួងការបរទេសចិនបាននិយាយថា លោក Wang បានចេញសេចក្តីអធិប្បាយមួយកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសអ៊ីតាលី ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនG 20 ។ សេចក្តីថ្លែងការណ៍របស់លោក គឺពាក់ព័ន្ធនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារសម្រាប់សមាជិកអង្គការសហប្រជាជាតិឱ្យគាំទ្រកោះតៃវ៉ាន់។ លោក Wang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

ខេត្តក្រចេះ (ដោយលោក ប៊ុនថាន): លោកឧត្តមសេនីយ សាន្តប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានប្រាប់អោយដឹងថា មន្រីកងរាជអាវុធហត្ថចំនួន២នាក់ត្រូវបញ្ជូនទៅការលាសាតំបូងខេត្តក្រចេះហើយកាលពីព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ ដោយសង្សយ័ជាប់ពាក់ពន្ឋ័ជាករណីប្រើហិង្សាលើក្មេងស្រីដែលជាកូនឈ្នួល។ មន្រី្តអាវុធហត្ថទាំងពីរនាក់នោះមានឈ្មោះ,១:ទេព ហ៊ុយ មានតួនាទីជាមេបញ្ជាកាកងរាជវុធហត្ថក្រុងក្រចេះ,២ ឈ្មោះគឹមសុវណ្ណារិទ្ឋ មានតួនាទីជាមេបញ្ចាការរងកងរាជអាវុធក្រុងក្រចេះ។រហូតដល់ម៉ោង១១ៈ៣០នាទីថ្ងៃដដែល ជនសង្សយ័ទាំងពីនាក់កំពុងតែមានការសាកសួរយ៉ាងយកចិត្តទុកដាក់ពីស្ថាបន័អយ្យាការ នៃសាលាតំបូងខេត្តក្រចេះ ព្រមទាំងមានការឃ្លាំមើល និងចុះយកពត៏មានពីស្ថាបន័ពត័មានជាច្រើនអង្គភាពក្នុងខេត្តក្រចេះផងដែរ។ គេនៅមិនទាន់ដឹងថាតើមន្រ្តីកងរាជអាវុធក្រុងក្រចេះទាំងពីរូបត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នឬ សម្រេចអោយនៅក្រៅឃុំយ៉ាងនោះទេ ដោយសារតែរយៈពេលនេះកំពុងបន្តនិតិវិធីនៅឡើយ។ បើតាមក្រមព្រហ្មទណ្ឌ ...

Page 33 of 33 1 32 33