CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បណ្ឌិតគិន ភា អំពាវនាវដល់ខ្មែរក្រៅប្រទេសចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បើស្រលាញ់ជាតិ

  • ដោយ: Hiv Vandeth
  • | August 30, 2024
  • | 6:38 pm
បណ្ឌិតគិន ភា អំពាវនាវដល់ខ្មែរក្រៅប្រទេសចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បើស្រលាញ់ជាតិ

ភ្នំពេញ៖ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគិន ភា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតាំងខ្លួនជាអ្នកស្នេហាជាតិសូមចូលរួមគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិពិតប្រាកដ។


លោកបណ្ឌិតបានលើកឡើងថា អ្នកដែលតាំងខ្លួនជាអ្នកស្រលាញ់ជាតិពិតប្រាកដ ត្រូវតែជួយជាតិ តាមរយៈមធ្យោបាយសមស្របណាមួយ បើមិនបានចូលរួមជាទឹកប្រាក់ទេ យ៉ាងហោចណាស់ក៏ចូលរួមជាទឹកចិត្ត ក្នុងការសាទរ មិនគួរធ្វើជាចរន្តទប់ស្កាត់ ឬធ្វើឱ្យខូចផែនការដ៏ល្អរបស់រដ្ឋាភិបាលនោះទេ។


លោកថ្លែងថា៖«បើបងប្អូនពិតជាស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់ព្រំដែនយើងមែន សូមឱ្យចូលរួមចំណែកតិចក្តីច្រើនក្តី ជាកម្លាំងចិត្ត ជាផ្នែកស្មារតីផង ជាទឹកប្រាក់ផង រាជរដ្ឋាភិបាលអត់បានបង្ខំបងប្អូនទេ ហើយកុំគិតថាជាការជញ្ជក់ឈាមប្រជាពលរដ្ឋ មិនមែនជាការជញ្ជក់ទេ»។


លោកបណ្ឌិត បានអំពាវនាវដល់អ្នកដែលតាំងខ្លួនជាអ្នកស្នេហាជាតិបានតែសម្តី ប៉ុន្តែសកម្មភាពពិតបែរជារិះគន់បន្តុះបង្អាប់ការចូលរួមអភិវឌ្ឍប្រទេសនោះ គួរឈ្វេងយល់ឱ្យបានច្បាស់ពីគោលបំណងពិតរបស់រាជរដ្ឋភិបាល ដែលមិនត្រឹមតែការពារទឹកដី ព្រៃឈើ ធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើវិស័យកសិកម្ម ដឹកជញ្ជូន វិស័យទេសចរណ៍ បង្កើតជាភូមិករស់រវើកសម្រាប់ពលរដ្ឋនៅតាមបណ្តោយព្រំដែន។


លោកថ្លែងថា៖«បងប្អូនដែលមិនទាន់មានជំនឿ ឬទំនុកចិត្តលើការបង្កើតមូលនិធិហ្នឹងគឺ សុំឱ្យគាត់ពិចារណាឡើងវិញ ហើយមូលនិធិនេះគឺមិនមែនជាការបង្ខិតបង្ខំ ជាការដាក់កាតព្វកិច្ច ឬដាក់កំណត់អីទេ គឺជាការចូលរួមចំណែកដោយស្ម័គ្រចិត្តសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី ព្រៃភ្នំ ព្រំដែនរបស់យើង»។


លោកបញ្ជាក់ថា អ្នកដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល មិនមានចេតនាឱនលំទោន ឬទ្រពង ដូចមតិមួយចំនួនចោទប្រកាន់នោះទេ ប៉ុន្តែជាទឹកចិត្តស្មោះសរបរិសុទ្ធពិតប្រាកដ ចង់ឃើញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់នៅព្រំដែន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
Kimmich ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ ជំនួស Gundogan

Kimmich ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ ជំនួស Gundogan

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021